នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញឌីជីថលូបនីយកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីពិនិត្យវាយតម្លៃលទ្ធផលការងារកន្លងមក និងលេីកទិសដៅអនុវត្តបន្ត ដោយផ្តោតលេីការរៀបចំផែនការយុទ្ធសាស្ត្រឌីជីថលូបនីយកម្មរបស់ក្រសួងកសិកម្ម ឱ្យបានរួចរាល់នៅដេីមឆ្នាំ២០២៤ខាងមុខ។
ឯកឧត្តមបានលេីកទឹកចិត្តឱ្យមន្ត្រីតំណាងអង្គភាពពាក់ព័ន្ធបន្តចូលរួមឱ្យកាន់តែសកម្ម ដេីម្បីបង្កេីនល្បឿនឌីជីថលូបនីយកម្មរបស់ក្រសួង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។
សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្នុងចំណោមក្រសួងដំបូងគេ ដែលបានចុះអនុស្សរណ:យោគយល់ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លេីកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល ដោយឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងទាំងពីរបានចុះហត្ថលេខាលេីអនុស្សរណ:យោគយល់នេះ កាលពីខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងកសិកម្មក៏ស្ថិតក្នុងចំណោមក្រសួងនាំមុខគេ ក្នុងការជំរុញអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលផងដែរ៕