នៅវេលាម៉ោង ២ និង៤៥ នាទី រសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សារាផាលេស នៅខេត្តសៀមរាប មានបន្តរៀបចំកិច្ចប្រជុំពីគ្រោះយោបល់ចុងក្រោយថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២ប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្រោមអធិបតេយ្យភាពឯកឧត្តមសហប្រធាន វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Ramesh Subramaniam អគ្គនាយកនៃអគ្គនាយកដ្ឋានទទួលបន្ទុក តំបន់អាស៊ីអាគ្នេឃ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី កសិកម្ម ដែលអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតឡាវ ព្រះរាជាណាចក្រថៃ សហភាពមីយ៉ាមា និងសាធារណរដ្ឋសង្កមនិយមវៀតណាម ហើយនិងសមាជិកសមាជិកានៃក្រុមការងារកសិកម្ម នៃប្រទេសទាំង៦ ដើម្បីពិនិត្យគម្រោង អាទិភាព លើអាទិភាព ដែលចាំបាច់ សម្រាប់ឈានទៅអនុវត្តន៍នៅឆ្នាំទីមួយ ជាមួយនិងការធ្វើចំណាប់អារម្មណ៍ ហើយនិងឆន្ទះ ចូលរួមធ្វើសកម្មភាពនៃបណ្តាប្រទេសនិមួយ ក្នុងការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គស្តីពីការផលិតផលិតផលកសិកម្ម ប្រកបសុវត្តិភាព ភាពតរបរិស្ថាន និងការអនុវត្តផែនការសកម្មសៀមរាប ២០១៨ -២០២២។