ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី លើកទី១៧ ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារ Le Meridien ទីក្រុងឈៀងម៉ៃ

ចេញ​ផ្សាយ​ ០៥ មីនា ២០១៨ 2469

នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងសហការីបានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី លើកទី១៧ ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារ Le Meridien ទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបីនេះគីបានសហការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង១០ រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន ដោយឈរលើគោលដៅនិងទស្សនវិស័យមួយចំនួនដូចជា ពង្រឹងការពិភាក្សាគោលនយោបាយ ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការលើបញ្ហាស្បៀង កសិកម្មនិងព្រៃឈើ ដោយផ្តល់អាទិភាពលើតំបន់កិច្ចសហប្រតិបត្តិការមួយចំនួនដួចជា

• កាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀងនៅក្នុងតំបន់អាស៊ី

• លើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យស្បៀង កសិកម្ម នេសាទនិងព្រៃឈើ

• អភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យស្បៀង កសិកម្ម នេសាទ និងព្រៃឈើ

• សម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់ និងអន្តរជាតិលើវិស័យ ស្បៀង កសិកម្ម នេសាទ និងព្រៃឈើ

• ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព • បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានកសិកម្មឱ្យមានប្រសិទ្ធភាព

• ការអភិវឌ្ឍថាមពលជីវម៉ាស

• ការកាត់បន្ថយផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ និងការបន្សាំ

• ការត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ

• បង្កើនផលិតភាពគុណភាព និងការធ្វើទីផ្សារផលិតផលកសិកម្ម

• ដោះស្រាយបញ្ហា និងបញ្ហាប្រឈមចំពោះវិស័យកសិកម្ម និងព្រៃឈើនៃប្រទេសជាសមាជិក ក្នុងការឆ្ពោះទៅសម្រេចគោលដៅនិងទស្សនវិស័យដែលបានកំណត់ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបីបានសម្រេចគាំទ្រយុទ្ធសាស្រ្តស្តីពីស្បៀង កសិកម្ម និងព្រៃឈើ (APTCS) សម្រាប់រយៈពេល ២០១៦-២០២៥។ អង្គពិធីទាំងមូលក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន បូកបីស្តីពីការត្រៀមបម្រុងអង្ករសង្ក្រោះបន្ទាន់ (APTERR) ហើយបានកត់សំគាល់ថាការអនុវត្តកម្មវិធីថ្នាក់ទី៣ ដែលផ្តោតលើការរក្សាទុកស្រូវពីជប៉ុន និងសាធារណរដ្ឋកូរ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ាពឹតជាការសហការដ៏ល្អ និងមានសារះសំខាន់ក្នុងការធានាដល់សុន្តិសុខស្បៀង។

ទន្ទឹមនឹងនេះ ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀងអាស៊ានបូកបី (AFSIS) ជាពិសេសក្នុងការផ្តល់នូវព័ត៌មានទូលំទូលាយ ស្តីពីសន្តិសុខស្បៀងនៅក្នុងតំបន់ និងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថិតិពីការកែច្នៃស្បៀងអាហារ និងការចែកចាយដំណាំកសិកម្មនៅក្នុងអាស៊ានក៏ត្រូវបានបន្តការគាំទ្រផងដែរតាមរយៈ បង្កើនសកម្មភាពកសាងសមត្ថភាពលើស្ថិតិកសិកម្ម ប្រព័ន្ធទិន្នន័យនិងកម្មវិធីអាយស៊ីធី លើកកម្ពស់បច្ចេកវិទ្យាថ្មីទំនើបក្នុងការអនុវត្តដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅតំបន់អាស៊ាន។

Other News
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 44

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 216

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 276

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 250

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 244

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 276

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 267

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 300

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 455

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 474

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 482

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 501

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...