ព័ត៌មានផ្សេងៗទៀត
កាលពីថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាប អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំកិច្ចប្រជុំ "The 5th meeting of ASEAN National Focal Point on Veterinary Product (ANFPVP) and the workshop on International Cooperation on Harmonisation of Technical Requirement Registration of Veterinary Medicinal" ក្រោមអធិបតីភាពឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ កិច្ចប្រជុំនេះដឹកនាំដោយលោក តាន់ ផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងដោយមានការចូលរួមដោយលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋានវិទ្យាស្ថាន តំណាងអង្គការអន្តរជាតិ និងតំណាងប្រទេសក្នុងតំបន់។