ព័ត៌មានផ្សេងៗទៀត
សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)» ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ដើម្បីបង្កើនភាពប្រកួត ប្រជែង និងនិរន្តរភាព នៃឧស្សាហកម្មម្ហូបអាហារ។គោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយ កាកសំណល់ និងដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា ឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកប ដោយនិរន្តភាព។
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ដំណើរការ ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមិនត្រឹម តែដើរតួនាទីជាមជ្ឈមណ្ឌល បណ្តុំសម្រាប់អាជីវកម្ម ប៉ុណ្ណោះ ទេថែមទាំងជាវេទិកាសម្រាប់និស្សិត និងអ្នក ស្រាវជ្រាវ រៀនសូត្រ ដកពិសោធន៍និងផ្សារភ្ជាប់រវាង គម្លាត ចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង៕