ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤ លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ៖ (១) លទ្ធផលនៃការអនុវត្តកម្មវិធី ASPIRE-AT ឆ្នាំ២០២៣ (២) ការជំរុញការអនុវត្តសកម្មភាពការងារឆ្នាំ២០២៤ (៣) ការជំរុញនិងគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប និង(៤) ខ្លឹមសារនៃសៀវភៅណែនាំស្តីពីការអនុវត្តកម្មវិធី ASPIRE-AT (PIM)។
អ្នកចូលរួមសរុបចំនួន ៧៥នាក់ ដែលជាថ្នាក់ដឹកនាំ ឬតំណាងមកពីអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានអភិវឌ្ឍសហគមន៍កសិកម្ម ធនាគារ ARDB ធនាគារ SME មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង២១ ទីប្រឹក្សាប្រចាំខេត្តគោលដៅ ១៧ និងក្រុមការងារលេខាធិការដ្ឋានកម្មវិធី៕