ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រីប្រធានក្រុមហ៊ុន FORWAED ជួបពិភាក្សាការងារ លើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលមានឈ្មោះថាគម្រោងមជ្ឈមណ្ឌលផ្សព្វផ្សាយលើកកម្ពស់ វិស័យកសិកម្ម កម្ពុជា-ចិន (CAPROC) និងការងាររៀបចំគម្រោងសហប្រតិបត្តិការការងារបន្ថែម ដោយផ្តោតទៅលើការរៀបចំ ១) ប្រព័ន្ធទិន្នន័យសម្ភារកសិកម្ម និង ២) ការពង្រឹងសមត្ថភាព និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ត្រួតពិនិត្យផលិតផលកសិកម្ម ។