នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមប្រជុំទ្វេភាគីជាមួយលោក Tran Ngoc Thuan អគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងសហការីនៅស្នាក់ការធំក្រុមហ៊ុន ទីក្រុងហូជីមិញ សាធារណរដ្ឋសងញកមនិយមវៀតណាម។ ការប្រជុំបានផ្តោតទៅលើ៖
1) កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការការស្រាវជ្រាវ និងការផ្លាស់បទពិសោធន៍និងបច្ចេកទេសក្នុងការជ្រើសរើសពូជ ការដាំដុះកៅស៊ូ និងការកែឆ្នៃកៅស៊ូ ។
2) ពិនិត្យមើលវឌ្ឍនភាពនៃការបោះទុនវិនិយោគរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម លើការ អភិវឌ្ឍដាំដុះដំណាំកៅស៊ូនៅប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ (២០០៧-២០១៧)
3) ការទិញផលិតផលកសិកម្មពីកម្ពុជា គ្រាប់ស្វាយចន្ទី និងដំឡូងមី
4) បញ្ហប្រឈម និងដំណោះស្រាយក្នុងពន្លឿននៃការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅប្រកបដោយភាពជាវិជ្ជមាន មិត្តភាព សហប្រតិបត្តការ មានការយោគយល់គ្នាខ្ពស់ និងមានភាពជឿជាក់ក្នុងការធ្វើឲ្យសម្រេចតាមគម្រោងផែនការដែលបានកំណត់។