ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុន Agco Tech ជួបពិភាក្សាកិច្ចសហប្រតិបត្តិការអំពីគម្រោង Re AgCo Tech Molasses "Emission Control Block" for Cambodiaនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាគម្រោងដែលផ្ដោតលើការគ្រប់គ្រងអាហារូបត្ថម្ភគោ-ក្របី ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតានទៅកាន់បរិយាកាស។
បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់អំពីគម្រោងនេះ ថាជាគំរូមួយល្អសម្រាប់ការវិនិយោគនៅកម្ពុជា តែទោះជាយ៉ាងនេះក្តី វាទាមទារឱ្យមានការសិក្សានិងពិនិត្យបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបាននៅក្នុងលក្ខខណ្ឌនៃប្រទេសកម្ពុជា៕