នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារ លើវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ និងបញ្ហាប្រឈមកំពុងជួបប្រទះ ទាក់ទងទៅនឹង ធនធានថវិកា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្រ្ត ការកសាងសមត្ថភាព និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលដាក់ចេញកន្លងមក ដើម្បីធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ។
សូមបញ្ជាក់ថា ក្រុមការងារដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានកំពុងធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទ « មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជាដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍ» ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវធ្វើការបោះពុម្ភផ្សាយនៅឆ្នាំ២០១៨ ខាងមុខនេះ។