នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅ ក្នុង ជំនួប នេះ ឯកឧត្តម រដ្ឋមន្ដ្រី បាន លើក ឡើង ពីកិច្ច សហប្រតិបត្តិការ នៅ ក្នុង វិស័យ កសិកម្ម រវាង ប្រទេស ទាំង ពីរ តាម រយៈ អនុសារណៈ នៃ ការ យោគយល់ គ្នា (MOU) ដែល បាន ចុះ ហត្ថលេខា តាំង ពី ឆ្នាំ ២០១៦ មក ។ ទាក់ទង នឹង MOU នេះ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim បាន បង្ហាញ ពី បំណង ជំរុញ ការ អនុវត្ត MOU នេះ ឱ្យ មាន ប្រសិទ្ធភាពខ្ពស់ ដើម្បី ផ្ដល់ ជា ប្រយោជន៍ សម្រាប់ ប្រទេស ទាំង ពីរ ។
នៅ ក្នុង ពាណិជ្ជកម្ម កសិកម្ម ឯកឧត្តម រដ្ឋមន្ដ្រី ឌិត ទីណា បាន សម្ដែង ការ ស្វាគមន៍ ចំពោះ ភាគី ម៉ាឡេស៊ី ដែល ចង់ បញ្ជា ទិញ អង្ករ ពី កម្ពុជា ជា ពិសេស ប្រភេទអង្ករ ស និង ប្រភេទអង្ករ ក្រអូប។ មិន ត្រឹម តែ ប៉ុណ្ណោះ ភាគី ទាំង ពីរ បាន ព្រម ព្រៀង គ្នា ជា គោលការណ៍ ក្នុង ការ បើក ផ្លូវ ដល់ វិនិយោគិន ម៉ាឡេស៊ី ដែល មាន បំណង ចង់ មក វិនិយោគ លើ ដំណាំស្វាយ ម្នាស់ និង អំពៅ នៅ កម្ពុជា ។
ចំពោះ ការ វិនិយោគ នេះទៀត សោត ឯកឧត្តម រដ្ឋមន្ដ្រី លើក ទឹក ចិត្ត ដល់ វិនិយោគិន ម៉ាឡេស៊ី បាញ់ ឆ្ពោះ ទៅ កាន់ ខ្សែ ច្រវាក់ ផលិតកម្ម និង ការ នាំ ចេញ។ ចំណែក កសិផល សម្រាប់ នាំ ចេញ អ្នក វិនិយោគ អាច ពិចារណា ធ្វើកិច្ច សន្យា កសិកម្ម ជាមួយ កសិករ ខ្មែរ ដើម្បី ឱ្យ កសិករ ខ្មែរ ដាំ ដុះ ដំណាំ ស្រប ទៅ តាម តម្រូវ ការ ទីផ្សារ របស់ ប្រទេស ម៉ាឡេស៊ី៕