Other News
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅវិមានមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤។
ក្រៅពីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័ន សមាជិក អង្គភាពពាក់ព័ន្ធ និង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរចំណុះ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕