ព័ត៌មានផ្សេងៗទៀត
កាលពីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោកប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានដឹកនាំសហការីចំនួន៤នាក់ ចុះពិនិត្យទីតាំងសម្រាប់ដោះលែងសត្វព្រៃ ស្ថិតក្នុងចម្ការពូជឈើគ្រញូង ខេត្តសៀមរាប។ តាមការពិនិត្យស្ថានភាពព្រៃ ក្នុងចម្ការពូជឈើគ្រញូង ខេត្តសៀមរាប មានលក្ខខណ្ឌសមស្របសម្រាប់នូវប្រភេទសត្វព្រៃមួយចំនួនពីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។