ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស
ចេញផ្សាយ ១២ មីនា ២០១៨
19704
ការអភិវឌ្ឍន៍ធនធានមនុស្សប្រចាំឆ្នាំ២០១៧
ក-ការងារបណ្តុះបណ្តាល
ការងារបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស សរុបមានចំនួន១.៣១៧នាក់ (ស្រី ៣៤៩នាក់) ក្នុងនោះ៖
- ការបណ្តុះបណ្តាលក្នុងប្រទេសសរុបមានចំនួន៥៥៩នាក់(សី១៨២នាក់) ក្នុងនោះ៖ រយៈពេលខ្លីនិងមធ្យមមានចំនួន៥៤៩នាក់ (ស្រី១៨០នាក់) រយៈពេលវែងមានចំនួន១០នាក់ (ស្រី០២នាក់)
- បណ្តុះបណ្តាលក្រៅប្រទេសសរុបមានចំនួន៧៥៨នាក់(ស្រី១៦៧នាក់) ក្នុងនោះ៖ ការបណ្តុះបណ្តាលរយៈពេលខ្លីនិងមធ្យមមានចំនួន ៧៤២នាក់ (ស្រី១៦២នាក់) និងរយៈពេលវែងមានចំនួន១៦នាក់ (ស្រី០៥នាក់)។
ខ-ការងារសម្របសម្រួលជាមួយគ្រឹះស្ថានសិក្សាកសិកម្ម និងអង្គភាពក្រោមឱវាទក្រសួង
បានពិនិត្យចងក្រងបែបបទ សម្របសម្រួលចេញសេចក្តីសម្រេច ដូចខាងក្រោម ៖
- បានចេញសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្រ្តីរាជការ ជាសាស្រ្តាចារ្យ គ្រូឧត្តមសិក្សា និងគ្រូបង្រៀន នៅសាលាជាតិកសិកម្មព្រែកលៀប ក្នុងឆ្នាំសិក្សា២០១៦-២០១៧
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការជាគ្រូបង្រៀន និងជាជំនួយការដឹកនាំអនុវត្ត ដើម្បីទទួលប្រាក់កម្រៃគរុកោសល្យបង្រៀន ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាជាតិកសិកម្មព្រែកលៀប
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការ និងអនុគណៈកម្មការប្រឡងបញ្ចប់ការសិក្សានិស្សិតថ្នាក់បរិញ្ញារងបច្ចេកទេសកសិកម្មផ្នែកអាហាររូបករណ៍ជំនាន់ទី២០ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាជាតិកសិកម្មកំពង់ចាម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យ និងគ្រូឧត្តមសិក្សាជាថ្នាក់ដឹកនាំនិងជំនួយការដល់និស្សិតថ្នាក់បរិញ្ញាជាន់ខ្ពស់ជំនាន់ទី១៣-១៦ ដើម្បីសរសេរនិក្ខេបបទបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យ និងគ្រូឧត្តមសិក្សា ជាអ្នកដឹកនាំដល់និស្សិតថ្នាក់បរិញ្ញារង ជំនាន់ទី៦ ដើម្បីសរសេររបាយការណ៍បញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មាធិការរដ្ឋ និងអនុគណៈកម្មការរដ្ឋសម្រាប់ត្រួតពិនិត្យកិច្ចការពារសារណាបទយកសញ្ញាបត្ររបស់និស្សិតថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ផ្នែកសិក្សារៀបរយ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាជាតិកសិកម្មព្រែកលៀប
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការនិងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការដល់និស្សិតថ្នាក់បរិញ្ញាផ្នែកបណ្តុះបណ្តាលបន្ត ដើម្បីសរសេរសារណាបទបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៥-២០១៦ នៅសាលាជាតិកសិកម្មកំពង់ចាម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ និងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការដល់និស្សិតថ្នាក់បរិញ្ញាផ្នែកអាហារូបករណ៍ ដើម្បីសរសេរសារណាបទបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៥-២០១៦ នៅសាលាជាតិកសិកម្មកំពង់ចាម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការរដ្ឋ និងអនុគណៈកម្មការរដ្ឋសម្រាប់ត្រួតពិនិត្យកិច្ចការពារគម្រោងយកសញ្ញាបត្ររបស់និស្សិតថ្នាក់បរិញ្ញាវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វផ្នែកបណ្តុះ បណ្តាលបន្ត ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាជាតិកសិកម្មព្រែកលៀប
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ និងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការដល់និស្សិតថ្នាក់បរិញ្ញាវិទ្យសាស្រ្តនិងវេជ្ជសាស្រសត្វ ផ្នែកបណ្តុះបណ្តាលបន្ត ដើម្បីសរេសរសារណាបទបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាជាតិកសិកម្មព្រែកលៀប
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាជាតិកសិកម្មកំពង់ចាម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការជាគ្រូបង្រៀននិងជាជំនួយការដឹកនាំអនុវត្ត ដើម្បីទទួលប្រាក់កម្រៃគរុកោសល្យបង្រៀន ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាជាតិកសិកម្មកំពង់ចាម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ គ្រូបង្រៀនឲ្យទទួលបន្ទុកបង្រៀននិងដឹកនាំអនុវត្ត ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាជាតិកសិកម្មកំពង់ចាម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យ និងគ្រូឧត្តមសិក្សាឲ្យទទួលបន្ទុក ជាគ្រូបង្រោល និងគ្រូជំនួយការដល់និស្សិតថ្នាក់បណ្ឌិតវិទ្យាសាស្រ្តកសិកម្មជំនាន់ទី៥សម្រាប់សរសេរនិក្ខេបបទបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
- បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យរង និងគ្រូបង្រៀន ជាគ្រូឧទ្ទេសបច្ចេកទេសកសិកម្ម និងបច្ចេសទេសពាក់ព័ន្ទ នៅសាលាជាតិកសិកម្មព្រែកលៀប សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨
- បានធ្វើលិខិតបង្គាប់ការឲ្យមន្រ្តីចូលអង្គភាពដើមវិញ មានចំនួន១១នាក់
- បានចេញដីការអម និងចម្លងចែកឯកសារផ្សព្វផ្សាយទៅគ្រប់អង្គភាព និងមន្ទីរកសិកម្មរាជធានី ខេត្ត សម្រាប់ជ្រើសរើសមន្រ្តីចូលរួមវគ្គបណ្តុះបណ្តាលដែលទទួលអាហារូបករណ៍ផ្សេងៗ មានចំនួន៤៤លេខ។