ព័ត៌មានផ្សេងៗទៀត
បន្ទាប់មកនៅ ព្រឹកថ្ងៃព្រហស្បតិ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរដោយឯកឧត្តមប្រតិភូ នៃអគ្គនាយកដ្ឋានកសិកម្ម និងលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះពិនិត្យមើលវឌ្ឍនភាព និងជំរុញប្រសិទ្ធភាពការងារអភិវឌ្ឍន៍ នៅមណ្ឌលអភិវឌ្ឍន៍ពិពិតកម្មដំណាំ កប់ស្រូវ នៅសង្កាត់ក្រាំងធ្នង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។