នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយសមាគមទឹកឃ្មុំកម្ពុជា បានរៀបចំពិធីសម្ភោធជាផ្លូវការនូវសមាគមទឹកឃ្មុំកម្ពុជា នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅដំណាក់កាលបន្ទាប់ទៀត នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចូលរួមសហការជាមួយសមាគមទឹកឃ្មុំកម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងផ្តល់ការគាំទ្រនូវបច្ចេកទេស និងការកសាងស្តង់ដារទឹកឃ្មុំប្រកបដោយគុណភាព និងសុវត្ថិភាព ការប្រឹក្សាបច្ចេកទេសកែច្នៃ ឬគ្រូបច្ចេកទេស ក្នុងការរៀបចំឯកសារ និងនីតិវិធីដើម្បីទទួលបានការបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលទឹកឃ្មុំ រួមទាំងការសម្របសម្រួលទីផ្សារតាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។