ថ្ងៃពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានផែនការនិងស្ថិតិ ដោយសហការជាមួយកម្មវិធី ASPIRE បាននរៀបចំសិក្ខាសាលាស្តីពីការពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវិភាជធនធានសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មលក្ខណះគ្រួសារ(GESS)្។
គណៈអធិបតីភាព៖
១-លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម
២-លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ
៣-លោក ចែ សាវុន អនុប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
ក្នុងនោះមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត គោលដៅASPIRE ទាំង១១ ទីប្រឹក្សា និងលេខាធិការដ្ឋានកម្មវិធី ASPIRE នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម ក្នងគោលបំណងសំខាន់ៗ៖
១-ពិនិត្យលើសេចក្តីព្រាងគោលការណ៍នាំស្តីពីការវិភាជធនធានសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មលក្ខណះគ្រួសារ(GESS)
២-ពិភាក្សាលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០១៩ដោយផ្នែកលើការកំណត់អាទិភាព តំបន់ផលិតកម្មកសិកម្ម និងអ្នកពាក់ព័ន្ធអនុវត្តកម្មវិធី(ASPIRE)។