នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងជំងឺផ្សិតហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹកលើដំណាំចេក”ដល់មន្រ្តីជំនាញការពារដំណាំក្រោមដើម្បីចូលរួមចំណែកក្នុងការបង្កើនផលិតភាពដំណាំចេកនិងធានានិរន្តរភាពការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានកិច្ចសហការរវាងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ (IPPC) នៃអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មត្រូពិច នៃប្រទេសចិន (CATAS)។
ផ្តើមចេញពីវគ្គបណ្តុះបណ្តាលនេះ ក្នុងនាមជាមន្ត្រីជំនាញនឹងបន្តចែករំលែកនូវចំណេះដឹងដល់បណ្តាក្រុមហ៊ុន ក៏ដូចជាម្ចាស់កសិដ្ឋានចេក រួមគ្នាគ្រប់គ្រងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺផ្សិតហ្វុយសារីយ៉ូមដើម្បីនិរន្តរភាពផលិតកម្មដំណាំចេកកម្ពុជា។