Other News
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ផលិតកម្មគ្រាប់ពូជស្រូវ” ក្រោមអធិបតីភាព លោកឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៣ ដែលមានការចូលរួមពីមន្ត្រីវិទ្យាស្ថាន និងមន្រ្តីសហការណ៍មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន៧ខេត្ត ដូចជា ខេត្តស្វាយរៀង បាត់ដំបង កំពង់ស្ពឺ ព្រៃវែង ឧត្តមានជ័យ តាកែវ និងខេត្តកំពត ដែលមានចំនួនសិក្ខាកាមសរុប ២៦ នាក់ (ស្ត្រី ០៥នាក់)។