ព័ត៌មានផ្សេងៗទៀត
ក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឡើងវិញ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយមានបណ្តែតប្រទីបរចនាថ្មី និងប្លែកខុសពីឆ្នាំកន្លង។
ប្រជាជនដែលបានផ្ដល់បទសម្ភាសន៍ សុទ្ធតែលើកឡើងអំពីគុណតម្លៃនៃសន្តិភាព ដោយបានសង្កត់ធ្ងន់ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក មិនអាចកើតឡើងបានទេ ប្រសិនបើកម្ពុជាមិនមានសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។