ចេញពីស្រុកសំរោង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរទៅភូមិចក សង្កាត់ រកា ក្នុងក្រុងដូនកែវ ដើម្បីជួបសំណេះសំណាល ជាមួយបណ្តាញកសិករ ប្រកបរបរភ្ញាស់កូនត្រីពូជ(ឆ្ពឹន ទីឡាផ្យា អណ្តែងនិងត្រីប្រា) ចំនួន ៤០ គ្រួសារ នៅក្នុងកសិដ្ឋានលោក ហង់ ហៀង។លោកហង់ ហ៊ៀងបានជម្រាបជូនឯក ឧត្តមពីប្រវត្តដើមរបស់កសិដ្ឋាននិងការងារ បច្ចេកទេសចិញ្ចឹម។ កសិដ្ឋានមានសមត្ថភាពផលិតកូនត្រី បានចំនួន ២ លានក្បាលក្នុង១ឆ្នាំ ហើយអាចទទួលបាន ប្រាក់ចំណូលប្រហែល ២ ម៉ឺនដុល្លា។លោកបានបញ្ចាក់បន្ថែមថា កត្តាចំបងក្នុងការអភិវឌ្ឍ វិស័យវារីវប្បកម្មនៅកម្ពុជាក្នុងពេលបច្ចប្បន្ន គឺចាំបាច់ណាស់ត្រូវមាន ទុន បច្ចេកទេស និងប្រភពទឹកគ្រប់គ្រាន់ទាំងប្រាំង និងវស្សា ។ ក្នុងពេលនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពតាមសំណើរបស់បណ្តាញកសិករ ភ្ញាស់ត្រី បង្កើតទៅជាសហគមន៍ភ្ញាស់កូនត្រី ដែលត្រូវចុះបញ្ជី និងទទួលស្គាល់ ដោយក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឈាមទៅដល់ការទទួលបានការគាំទ្រពីសមត្ថកិច្ចពាក់ព័ន្ធ ការពង្រឹងសមត្ថភាព និងការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងថែមទៀត ។