ព័ត៌មានផ្សេងៗទៀត
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត និងក្រុមការងារគម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានធ្វើការទម្លាក់ប្រអប់ និងសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ ដែលមានទីតាំងនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល។