ក្នុងពិធីបរិច្ចាកឈាមនេះ ឯកឧត្តម បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្មចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាកឈាម ព្រមទាំងចូលរួមជំរុញការផ្តល់អំណោយឈាមនេះឱ្យកាន់តែទូលំទូលាយ ដើម្បីជួយដល់សង្គម និងប្រជាពលរដ្ឋ ដែលត្រូវការការសង្គ្រោះ។ ការស្ម័គ្រចិត្តបរិច្ចាគឈាម គឺជាបង្ហាញនូវក្តីសណ្ដោស ស្រឡាញ់ និងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងសង្គម ដើម្បីសុខុមាលភាព និងសុខភាពប្រជាជនកម្ពុជា៕