នៅទីស្តីការក្រសួងនារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាឲ្យ Mr.Shoji KIMURA ជាទីប្រឹក្សាកសិកម្មនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផ្កាយរណបជប៉ុននិងជាទីប្រឹក្សា បច្ចេកទេសនៃគម្រោង ASEAN Food Security Information System ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗទាក់ទងនិងប្រធានបទថាតើ
១-ត្រូវធ្វើយ៉ាងណាដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើននាពេលអនាគត
២-រៀបចំប្រព័ន្ធចែកចាយកសិផលពីការផលិត ការដឹកជញ្ជូន និងដំណើរការកែច្នៃដើម្បីនាំចេញ បង្កើតការងារដល់ពលរដ្ឋ បង្កើនតម្លៃបន្ថែម និងធានាបាននូវគុណភាព សុវត្ថិភាពនិងអនាម័យល្អ។ លោក Shoji KAMURA ក៏បានរៀបចំសេចក្តីព្រាងឯកសារគម្រោងស្តីពី Integration Project on Agricultural Products Exports Establishment in Cambodia ដាក់ជូនក្រសួងដើម្បីពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ។ នាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តីសូមស្វាគមន៍និងគាំទ្រចំពោះគម្រោងដែលបានលើកឡើង ព្រោះគម្រោងអាចជួយបង្កើនប្រាក់ចំណូលដល់គ្រូសារកសិករតាមរយៈការបង្កើនផលិតផលកសិកម្ម ការកែច្នៃ ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកនិងធ្វើការនាំចេញ បង្កើតការងារ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម។ ទន្ទឹមនិងនេះគម្រោងក៏នឹងជួយលើកទឹកចិត្តដល់អ្នកផលិតផលិតផលបន្លែនិងផ្លែឈើធានាបានគុណភាព និងអនាម័យសមស្របតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិនាពេលបច្ចុប្បន្ន។ លើសពីនេះគម្រោងអាចជួយបែងចែក កំណត់ច្បាស់លាស់នូវតំបន់ដាំដុះដំណាំឲ្យបានសមស្របទៅតាមទីតាំងភូមិសាស្រ្ត សណ្ឋានដី គុណភាពដីនិងប្រភពទឹក ដែលបង្កលក្ខណៈងាយស្រួលដល់កសិករក្នុងការសម្រេចចិត្តធ្វើការជ្រើសរើសពូជ ឬប្រភេទដំណាំដើម្បីធ្វើការដាំដុះ។ ទាក់ទងនិងសកម្មភាពគម្រោងឯកឧត្តមស្នើសុំឲ្យនាយកដ្ឋានផែនការស្ថិតិ សហការបានល្អដើម្បីឲ្យគម្រោងទទួលបានជោគជ័យ។