Other News
ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Elanco អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់ និងភាពស៊ាំនៃឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន តំណាងក្រុមហ៊ុនផលិតបសុឱសថ និងភាគីពាក់ព័ន្ធវិស័យផលិតកម្មសត្វ។