ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលវឌ្ឍនភាពនៃការគ្រប់គ្រងស្ថានីយ៍ពិសោធន៍ដំណាំកសិកម្ម ចំនួនបីកន្លែងដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ១ គឺស្ថានីយ៍ស្រាវជ្រាវដំណាំឧស្សាហកម្មបន្ទាយដែក ស្ថានីយ៍ពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អ ដីឥដ្ឋ និងស្ថានីយ៍ពិសោធន៍គ្រប់ពូជបន្លែក្បាលកោះ ។