ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកវិទ្យារបស់ក្រុមហ៊ុន HUAWEI ក្រោមអធិបតីភាព លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម ក្នុងគោលបំណងដើម្បីពិនិត្យស្វែងរកលទ្ធភាពក្នុងការសហការជាមួយមជ្ឈមណ្ឌលក្នុងការរៀបចំ Data Center សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនេះគឺជាគោលដៅចម្បងសម្រាប់ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍវិស័យកសិកម្ម ។