Other News
ថ្ងៃច័ន្ទ ៣កើត ដល់ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ អគ្គាធិការដ្ឋានបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំធំនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមសរុប៧០នាក់។