ព័ត៌មានផ្សេងៗទៀត
ចាប់ពីថ្ងៃអង្គារ ១២រោច ដល់ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ ដឹកនាំដោយ លោក ផុន រិណុ ប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម លោក សៀក វិឆ័យ និងលោក សំ សុវណ្ណារដ្ឋ សមាជិកអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម មន្ដ្រីសហការ ព្រមទាំងមន្ដ្រី នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី សរុបចំនួន ១០នាក់ (ស្ដ្រីចំនួន ០១នាក់) បានចុះប្រមូលទិន្នន័យអ្នកទទួលផល (Beneficiary Profile) ភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី។ សូមបញ្ជាក់ផងដែរថា សមាជិកនៅក្នុងសហគមន៍ជនជាតិដើមភាគតិចភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី មានចំនួន ២៩២គ្រួសារ។