នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនៃនាយកដ្ឋានសហប្រតិបត្ដិការអន្ដរជាតិនៃទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងប្រធានគណៈកម្មាធិការតម្រង់ទិសសម្រាប់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម Chair of the Steering committee on Agriculture in the development objective Agreement (DOAGs) អមដោយតំណាង អង្គភាព នាយកដ្ឋាន និងមន្រ្ដី ពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារ USAID ដឹកនាំដោយលោក Mark Doyle, Officer Director of Sustainable Economic Growth Office (SEGO) លើ ” គម្រោងក្នុងកិច្ចសហប្រតិបត្ដិការក្នុងវិស័យកសិកម្ម និងវឌ្ឍនភាពគម្រោង Harvest III” ។
អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពគម្រោង Harvest III និងគម្រោងផ្សេងទៀតដែលកំពុង ទទួលបានការគាំទ្រថវិកាអនុវត្ដពី USAID សហការជាមួយក្រសួងកសិកម្ម ធ្វើយ៉ាងណា ពិនិត្យកែតម្រង់ទិសគម្រោងឱ្យស្របតាមគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងស្របតាមសកម្មភាពអាទិភាពរបស់ក្រសួង។
បន្ថែមពីនេះ អង្គប្រជុំបានពិនិត្យលទ្ធភាពថវិការបស់ របស់គម្រោង USAID ដើម្បីបន្ថែមលើផ្នែកបណ្ដុះបណ្ដាល ភាសាអង់គ្លេស ក្នុងរូបភាពផ្តល់គ្រូភាសាអង្គគ្លេស ដល់និស្សិត កុំព្យូទ័រ (IT) អគាពិសោធន៍ ជាពិសេសលើគម្រោងការអភិរក្សសត្វផ្សោតទន្លេមគង្គ និងបង្កើតធនាគារក្ដាម ដើម្បីថែរក្សាជីវសាស្ត្រចម្រុះដែលកំពុងរងការគម្រាមកំហែង និងបង្កើនផលក្តាម។
បន្ទាប់ពីកិច្ចពិភាក្សាក្នុងអង្គប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ក្នុងនោះរួមមាន៖ (១) USAID ជាដៃគូរសហការណ៍យ៉ាងសំខាន់តាមរយៈការអនុវត្ដគម្រោងលើការវិស័យកសិកម្ម ក្នុងនាម MAFF ពិតជាកោតសរសើរ និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរ (២). MAFF និង USAID និងបន្ដជួបប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងដែលទទួលបានការគាំទ្រថវិកាអនុវត្ដពី USAID ពិសេសការឆ្លើយតបជាក់លាក់ ពី USAID លើសកម្មភាពអាទិភាពនាពេលបច្ចុប្បន្ន របស់ក្រសួងដែលបានលើកឡើងខាងលើ នៅក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃគម្រោង USAID ដែលគ្រោងរៀបចំនៅថ្ងៃថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។