ព័ត៌មានផ្សេងៗទៀត
នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា គ.ស ២០១៨ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយគម្រោងវិនិយោគដំណាំស្រូវប្រភេទពូជ JAPONICA ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធានអង្គភាពជំនាញ ទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត កសិករសហការនិងភាគីចិនជាច្រើនរូបទៀត ។ (ផ្សាយចេញពីកម្មវិធី ANN )