Other News
នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យទូរទស្សន៍ជាតិកម្ពុជា សម្រាប់កម្មវិធីថ្មីមួយដែលមានឈ្មោះថា "កម្ពុជាពិត" ចូលធ្វើបទសម្ភាសន៍ លើចំណុចសំខាន់ៗចំនួន០៤៖ 1. តើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តនិងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម យ៉ាងដូចម៉្តេច នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនៃនិតិកាលទី៥នៃរដ្ឋសភា កន្លងទៅនេះ? 2. តើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យសម្រេចនូវសមទ្ធិផលអ្វីខ្លះ ដែលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន? 3. តើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមានជួបបញ្ហាប្រឈមអ្វីខ្លះទៀត ដែលត្រូវបន្តដោះស្រាយ? 4. សម្រាប់អណត្តិក្រោយ តើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគម្រោងផែនការ និងគោលនយោបាយអ្វីខ្លះសម្រាប់អនុវត្តន៍បន្ត ?