ចាប់ពីថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ធន់ សុភ័ក្រ្ត អនុប្រធានការិយាល័យកសិ-ពាណិជ្ជកម្ម នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមទស្សនកិច្ចសិក្សាថ្នាក់តំបន់ ស្តីពី “Legal Framework and Official Control System of Indonesia’s Fishery Sector” នៅប្រទេសឥណ្ឌូនេស៊ី។ ទស្សនកិច្ចសិក្សានេះមានគោលបំណងសំខាន់រួមមាន៖ (១)សិក្សាស្វែងយល់អំពីក្របខណ្ឌគតិយុត្ត និងរចនាសម្ព័ន្ធនៃសុវត្ថិភាពចំណីអាហាររបស់ប្រទេសឥណ្ឌូនេស៊ី (២)សិក្សាបទពិសោធន៍នៃការអនុវត្តផ្ទាល់លើការអនុវត្តប្រព័ន្ធគ្រប់គ្រងចំណីអាហារ តាមរយៈការទស្សនកិច្ចសិក្សាតួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្ម រួមទាំងអ្នកបង្កាត់ត្រី វារីវប្បកម្ម ទីតាំងប្រមូលផ្តុំត្រី ការកែច្នៃ និងទីផ្សារជាដើម (៣)ពិភាក្សា និងស្វែងយល់ អំពីនីតិវិធី និងការតម្រូវនានា ដែលជាបទពិសោធន៍របស់ប្រទេសឥណ្ឌូនេស៊ី ដែលបាននាំចេញផលិតផលជលផល ទៅកាន់ទីផ្សារ EU (៤)បង្កើតទំនាក់ទំនងល្អក្នុងតំបន់លើការគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារ និង(៥)ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។