Other News
នៅសណ្ឋាគារសាន់វេ កាលពីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអន្តរជាតិស្តីពី ការផ្ទេរបច្ចេកវិទ្យាដល់អ្នកដាំកៅស៊ូ។ សិក្ខាសាលានេះបាន រៀបចំឡើងដោយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា សហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍកៅស៊ូអន្តរជាតិដែលមានប្រទេសចំនួន៩ជាសមាជិក(កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សេរីលង្កា អូស្រ្តាលី បារាំង ហ្វីលីពិននិងចិន) បានចូលរួម។ សិក្ខាសាលាមានគោលបំណង ចែករំលែងបទពិសោធន៍ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយនិងផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូឱ្យដល់កៅស៊ូគ្រួសារ ស្វែងរកបញ្ហាប្រឈម និងគន្លឹះដោះស្រាយឱ្យបានសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវគុណភាព ទីផ្សារនិង ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។