Other News
នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ទទួលជួបពិភាក្សាការងារជាមួយ US-ABC ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Grand Hyatt នៃទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានស្ដាប់ការធ្វើបទបង្ហាញអំពីផលិតផល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន ELANCO, CORTEVA, US-DAIRY (Export Council) និង CARGILL ដែលអាចសហការធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្តីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងនេះ សហការវិនិយោគជាមួយវិស័យឯកជនដែលមានស្រាប់ ស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានសិក្សាពាក់ព័ន្ធនឹងវិស័យកសិកម្ម ដោយធ្វើយ៉ាងណាចៀសវាងការដាក់បន្ទុកបន្ថែមលើតម្លៃផលិតកម្មរបស់កសិករ និងជួយបង្កើនប្រាក់ចំណេញ តាមរយៈការធានាទីផ្សារកសិផលរបស់កសិករ៕