ព័ត៌មានផ្សេងៗទៀត
ក្នុងដំណើរទស្សនៈកិច្ចផ្លូវការ មកកាន់កម្ពុជា របស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន អមដោយ ប្រធានស្ថាបទ និងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារ និងធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខា លើឯកសារចំនួន ១៩ ក្នុងនេះមានឯកសារចំនួន ៣ ស្ថិតនៅក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។