ព័ត៌មានផ្សេងៗទៀត
មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ៖ នៅថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ដល់ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦-១៥ ខែមិថុនា ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក អ៊ឺន សុភា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើសវនកម្មផ្ទៃក្នុងតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ លើគម្រោងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសផលិតកូនត្រីពូជសមុទ្រនៅក្នុងប្រទេសកម្ពុជា។