Other News
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៩ និងកិច្ចប្រជុំអម អាស៊ានបូកបី នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០១៧។ សូមបញ្ជាក់ថានៅក្នុងវិរៈប្រជុំនេះមានឯកសារមួយចំនួនដែលមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ការធ្វើពាណិជ្ជកម្មកសិផល ពិសេសសម្រាប់ធានាសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រូវពិនិត្យពិភាក្សានិងអនុម័ត។