Other News
នាយកដ្ឋានផ្សព្វផ្សាយកសិកម្មដោយមានការសហការជាមួយអង្គការ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសម្របសម្រួលកសិកម្មឃុំនៅស្រុកជើងព្រៃខេត្តកំពង់ចាម។
វគ្គបណ្ដុះបណ្ដាលនេះមានរយ:ពេល៣ថ្ងៃ គឹចាប់ពីថ្ងៃទី១៨ ដល់ ២១ មេសា ២០២៣ ដោយផ្តោតលើប្រធានបទ "ជំនាញសម្របសម្រួល របៀបធ្វើការជាមួយកសិករ និងអាហាររូបត្ថម្ភ"។
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នឹងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដូចគ្នានេះជាបន្តបន្ទាប់ឲ្យបានទៀងទាត់ ដើម្បីបង្កើនសមត្ថភាពមន្រ្តីសម្របសម្រួលកសិកម្មឃុំក្នុងការធ្វើការបម្រើកសិករឲ្យបានល្អប្រសើរ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងត្រូវពង្រីកឲ្យបានគ្រប់ឃុំនៅពេលខាងមុខឆាប់ៗនេះទៅតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕