ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ឌីជីថលចាំបាច់” ជូនដល់មន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១៤ មីនា ២០២៥ 3293

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី "ឌីជីថលចាំបាច់" ជូនមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤នាក់។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួនដូច៖ ១.ការប្រើប្រាស់កម្មវិធីរុករក (Web Browser) និងម៉ាស៊ីនស្វែងរក (Search Engine) ២. ការបង្កើត និងគ្រប់គ្រង Google Account  និងការការពារសុវត្ថិភាពគណនីតាមរយៈការបើកមុខងារផ្ទៀងផ្ទាត់២ដំណាក់កាល(2-step verification) ៣.របៀបប្រើប្រាស់ Google Drive and Google Photos នៅលើកុំព្យូទ័រនិងទូរស័ព្ទដៃ ឬថេប្លេត និងមុខងារផ្សេងៗទៀតរបស់ Google ដូចជាមុខងារ ស្កេន និង Covert ឯកសារពី PDF ទៅ Word ឯកសារពីរូបភាពទៅអត្ថបទ និងកម្មវិធីAI  Gemini របស់ Google ៤.គន្លឹះក្នុងការប្រើប្រាស់មុខងារ និងឧបករណ៍សំខាន់ៗក្នុងកម្មវិធី Ms. Word ដើម្បីសម្រួល និងពន្លឿនការងាររដ្ឋបាលទូទៅ និង ៥. ការយល់ដឹងពីហានិភ័យកើតមានឡើងតាមបណ្តាញអនឡាញ និងវិធីសាស្រ្តការពារ។

ក្នុងឱកាសនោះ សិក្ខាកាមទាំងអស់មានការពេញចិត្តជាខ្លាំង និងសម្តែងការចាប់អារម្មណ៍លើប្រធានបទដែលបានផ្តល់ជូនសម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់ ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត ជជែកពិភាក្សា និងលើកជាសំនួរភ្លាមៗមកកាន់គ្រូបង្គោល។ លើសពីនេះ សិក្ខាកាមទាំងអស់បានថ្លែងអំណរគុណដល់ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថលដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះសម្រាប់ពួកគាត់ហើយបានសំណូមពរឱ្យមានវគ្គបណ្តុះបណ្តាលលើប្រធានបទផ្សេងៗទៀតដែលជួយសម្រួលដល់ការងាររបស់មន្ទីរផងដែរ។

ជាទីបញ្ចប់ ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្ត នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានស្នើសុំឱ្យមន្ត្រីទាំងអស់នាំយកចំណេះដឹងដែលទទួលបានទៅចែកចាយបន្តទៅដល់ក្រុមការងារតាមការិយាល័យរបស់ខ្លួន ដើម្បីជួយឱ្យពួកគាត់អាចប្រើប្រាស់នូវមុខងារនិងគន្លឹះសំខាន់ៗដែលបានផ្តល់ជូនដើម្បីបង្កើនប្រសិទ្ធភាពការងារតាមការិយាល័យរបស់ខ្លួនក៏ដូចជាការងាររបស់មន្ទីរទាំងមូលផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ មេសា ២០២៥ 12

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី តាមឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទី នៅខេត្តប៉ៃលិន

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 331

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញចុះធ្វើការគាំទ្រ តម្រង់ទិសអនុវត្តការងារដំបូងរបស់ មន្ត្រីកសិកម្មឃុំ-សង្កាត់ជាប់ថ្មី នៅខេត្តចំនួន៤ នៃតំបន់មេគង្គលើ

នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 333

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស ឆ្នាំ២០២៥ និងលើកទិសដៅបន្ដលើវិស័យកសិកម្មខេត្ដរតនគិរី

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្មខេត្ដរតនគិរី ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 327

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងផ្ទាំងមុខចៀរលើដំណាំកៅស៊ូ នៅខេត្តប៉ៃលិន

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 321

សេចក្ដីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង

សេចក្ដីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 350

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អ សន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 438

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅស្រុកចំនួនពីរ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំសមត្ថកិច្ចចម្រុះរួមមាន...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 426

សេចក្តីប្រកាសព័ត៌មាន

ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 463

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 462

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអង្គការ FAO អំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនង​សាធារណៈ បានទទួលជួបពិភាក្សាការងារ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 468

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 462

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​...