ព័ត៌មានផ្សេងៗទៀត
ចាប់ពីថ្ងៃអង្គារ ១៣កើត ដល់ថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោកស្រីបណ្ឌិត ជួន មណីរដ្ឋ ប្រធានមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងលោក ហាយ ផារឹទ្ធ អនុប្រធានមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “GLP lab training under STDF funded Pesticide Residue Mitigation project” នៅប្រទេសសិង្ហបុរី ដែលមានសក្ខាកាមចូលរួមមកពីប្រទេសចំនួន ៩ រួមមាន៖ ប្រទេសកម្ពុជា, ប្រទេសបង់ក្លាដែស, ប្រទេសឥណ្ឌូណេស៊ី, ប្រទេសឡាវ, ប្រទេសម៉ាឡេស៊ី, ប្រទេសស្រីលង្កា, ប្រទេសថៃ, ប្រទេសវៀតណាម និងប្រទេសសិង្ហបុរី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៍តាមរយៈការអនុវត្តមន្ទីរពិសោធន៍ល្អ។