ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២៩ កញ្ញាឆ្នាំ២០២៣ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការទាំង២រូប បានដឹកនាំកិច្ចប្រជុំ (១) ត្រួតពិនិត្យសកម្មភាព នាយកដ្ឋានសាកវប្បកម្ម និងនាយកដ្ឋានគាំទ្រពាក់ព័ន្ធ ដើម្បីសម្រេចដោយជោគជ័យនូវទស្សនទានឆ្នាំ២០២៤ និង (២) ចំណាត់ការរៀបចំការសិក្សាស្រាវជ្រាវ ផលប៉ះពាល់ចំពោះផលិតកម្មកសិកម្មកម្ពុជាដោយគ្រោះធម្មជាតិ និងលើកអនុសាសន៍ណែនាំដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់។
កិច្ចប្រជុំ រៀបចំឡើង នៅសាប្រជុំ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានចូលរួមដោយ អគ្គនាយករងទទួលបន្ទុក ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានពាក់ព័ន្ធ។