ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងសហការី បានឆ្លចុះពិនិត្យមើលចម្ការទុរេន លោក តេង សុខៃ សមាជិកសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ ដែលកំពុងដាំដុះដំណាំទុរេនលើផ្ទៃដី ៥ហិចតា ស្មើនឹង ៦០០ដើម ស្ថិតនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយសង្កេតឃើញថា ចម្ការទុរេនបានរៀបចំយ៉ាងមានសោភ័ណ្ឌភាព និងស្របតាមលក្ខខណ្ឌបច្ចេកទេសបានល្អប្រសើរ លោកប្រធានមន្ទីរបានណែនាំដល់ម្ចាស់ចម្ការ គួរស្នើសុំមកជំនាញក្នុងការចុះបញ្ជីចម្ការទុរេន និងប្រតិបត្តិគោលការណ៍ "ការអនុវត្តកសិកម្មល្អ(GAP)" ដើម្បីទទួលឱកាសទីផ្សារនាំចេញ និងតម្លៃកាន់តែប្រសើរថែមទៀត។ លេខទំនាក់ទំនងម្ចាស់ចម្ការ ០៩៧ ៦៣១ ៦៦៦៦។