នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមដំណើជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាលនិងពិនិត្យមើលវឌ្ឍនភាពនៃការខិតខំប្រឹងប្រែងគ្រប់គ្រងនិងថែរក្សាព្រៃឈើពីសហគមន៍ព្រៃឈើក្បាលបី ភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។សូមបញ្ជាក់ថាសហគមន៍ព្រៃឈើក្បាលបីបានបង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ដែលមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអង្គការសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ ហ្សេ តែ ហ្សិត។
បច្ចុប្បន្នសហគមន៍ព្រៃឈើក្បាលបី មានផ្ទៃដី ៧៦០,៨៦ហិកតា ដែលមានសមាជិកសរុប១២០ នាក់ ស្ត្រី៥៨ ដែលមានគ្រួសារសរុប៤៩។ចំពោះវឌ្ឍនភាពនៃការគ្រប់គ្រងព្រៃសហគមន៍ព្រៃឈើក្បាលបីនេះ បានពីនិត្យឃើញថានៅមានកម្រិតនៅឡើយ បើទោះបីមានការទំនុកបម្រុងពីដៃគូពាក់ព័ន្ធ និងក្រសួងក៏ដោយ ដែលទាមឲ្យក្រសួងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតទាំងបច្ចេកទេស និងធនធានថវិកាដល់ការអភិវឌ្ឍសហគមន៍កសិកម្មចម្រុះនាពេលខាងមុខនេះ។