ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផ្គត់ផ្គង់ស្រូវចំណី រវាងសហគមន៍កសិកម្ម និងរោងម៉ាស៊ីន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចសន្យាកសិកម្មចំនួន១៦ ក្នុងនោះ ១ ជាកិច្ចសន្យាផលិតពូជ ត្រូវបានព្រៀមព្រៀងចុះហត្ថលេខារវាងរោងម៉ាស៊ីន ចំនួន៥ និងសហគមន៍កសិកម្មផលិតស្រូវចំនួន ១៦។ កិច្ចសន្យាទាំងនេះគ្របដណ្ដប់លើ ១៦ សហគមន៍ ដែលមានកសិករផលិតចំនួន ៨០៦ គ្រួសារមានផ្ទៃដី ១៤៦៥ ហិចតា និងបរិមាណស្រូវ ៥៨០៥ តោន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានណែនាំឲ្យអ្នកពាក់ព័ន្ធគោរពលក្ខខណ្ឌនៃកិច្ចសន្យា និងមានភាពស្មោះត្រង់ ដើម្បីឲ្យការអនុវត្តកិច្ចសន្យានេះប្រកបដោយជោគជ័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបន្ថែម នៅរដូវខាងមុខបន្ត។
លើសពីនេះ ភាគីទាំងអស់ រួមទាំងមន្ទីរកសិកម្មផង ត្រូវបន្តការសហការណ៍ ចុះពិនិត្យតាមដាន លើដំណើរផលិតកម្ម និងការអនុវត្តកិច្ចសន្យានេះ។
ក្រៅពីទទួលបានស្រូវដែលមានគុណភាពល្អ និងតម្លៃសមរម្យ ទាំងរោងម៉ាស៊ីន និងសហគមន៍ នឹងអាចទទួលបានការគាំទ្រទុនកម្ចីដែលមនការប្រាក់ទាបផងដែរ។
សូមជម្រាបជូនថា ការរៀបចំកិច្វសន្យាកសិកម្មនេះ គឺជាគោលនយោបាយរដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មស្រូវអង្ករប្រកបដោយគុណភាព និងដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយនាំអង្ករចេញ ក្នុងបរិមាណ ១ លានតោន ក្នុងមួយឆ្នាំ។