Other News
នៅរសៀលម៉ោង៣និង៣០ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីបានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចូលរួមវេទិកាជលផលពិភពលោក នៅឯទីក្រុង St. Petersburg សហព័ន្ធរុស្សី រួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្មនៃសហព័ន្ធរុស្សី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីលទ្ធកម្មនៃផលិតផលកសិកម្ម។