ព័ត៌មានផ្សេងៗទៀត
នាថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំផែនការថវិកា(ទម្រង់ P3,P4) និងរបាយការណ៍ប្រចាំត្រីមាស(ទម្រង់ M1) និងរបាយការណ៍ប្រចាំឆ្នាំ (ទម្រង់ M2) ដែលមានការអញ្ជើញចូលរួមចំនួន ២២រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណងដើម្បី ចែករំលែកចំណេះដឹងដល់មន្ត្រីនាយកដ្ឋានកសិ-ឧស្សាហកម្ម អំពីវិធីសាស្ត្រនៃការរៀបចំផែនការថវិកាទម្រង់P3 (សម្រាប់អនុកម្មវិធី) ទម្រង់P4 (សម្រាប់ចង្កោមសកម្មភាព) និងការធ្វើរបាយការណ៍តាមដានប្រចាំត្រីមាសទម្រង់M1 និង ប្រចាំឆ្នាំទម្រង់M2។