ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នក​ចូលរួម​ទស្សនាប្រមាណ ៥០០០នាក់

ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 398

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា​ប្រមាណ ៥០០០នាក់ ចូលរួមមើលពិព័រណ៍ និងរួមមាន វារីវប្បករ ក្រុមហ៊ុន សិប្បកម្មនានា ចូលរួមតាំងបង្ហាញសរុបចំនួន ១០៨ស្តង់ ដាក់តាំងផលិតផលជលផលកែច្នៃក្រោយប្រមូលផល ត្រីចិញ្ចឹម​គ្រប់ប្រភេទ បង្កង បង្គា ក្តាមជាដើម។

កម្មវិធីពិព័រណ៍វារីវប្បកម្មនេះក៏មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឃន៍ជនបទ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលរាជធានីភ្នំពេញ និងសាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប ​និង វិទ្យាស្ថានជាតិ​កសិកម្មកំពង់ចាម។ល។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីពិព័រណ៍អំពីគោលបំណង​នៃការរៀបចំ​ពិធីនេះ ដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍ ការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមវារីសត្វគ្រប់ប្រភេទជូនសាធារណជន រួមមាន៖ ១. បង្កើន​ការយល់ដឹងឱ្យបានទូលំទូលាយ អំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា ២. ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិកាតាំងបង្ហាញ និងលក់ផលិតផល​ស្រស់ៗ និងកែច្នៃផលិតផលដែលបានមកពីវារីវប្បកម្ម ជូន​សាធារណ​ជន​បានឃើញ និងជាវទិញ ៣. បង្កើតឱកាសសម្រាប់អ្នកមានបំណងចង់​ស្វែង​​យល់ការធ្វើវារីវប្បកម្ម និងកែច្នៃ ៤. បង្កើនទីផ្សារលក់ផលិតផល​បាន​មកពីធ្វើវារីវប្បកម្ម ៥. បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្ម​លើ​អនុវិស័យវារីវប្បកម្ម ៦. កែប្រែទស្សនៈអ្នកបរិភោគផលិតផលម​កពី​វារីវប្បកម្ម តែងតែគិតថាគ្មានសុវត្ថិភាព និងគ្មានអនាម័យ ៧. បំផុស​ចលនាសាធារណជនឱ្យចូលរួមផុសផុលលើការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុកជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៤ 134

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 399

ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នក​ចូលរួម​ទស្សនាប្រមាណ ៥០០០នាក់

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា​ប្រមាណ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 418

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ចុះល្បាតនិងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តចំនួន៣

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 392

មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ទទួលកូនដំរី «លំផាត់» មកសង្គ្រោះព្យាបាល និងថែរក្សា

ក្រោយទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 405

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 391

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY ) ១០ ធ្នូ ១៩៤៨ - ១០ ធ្នូ ២០២៤
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 459

ពលរដ្ឋធ្វើប្រហុកផ្អកសប្បាយរីករាយដោយសារទិន្នផលកើនឡើងនិងតម្លៃសមរម្យជាងឆ្នាំមុន

ពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗសម្រុកមកទិញត្រីធ្វើប្រហុក ផ្អក ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ ដាយនេសាទមួយកន្លែងស្ថិតនៅភូមិប្រាំបីឆោម...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 458

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)» ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ដើម្បីបង្កើនភាពប្រកួត ប្រជែង និងនិរន្តរភាព...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 514

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៤

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 488

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបពិភាក្សាការងារ​ជាមួយក្រុមហ៊ុន Heilongjang Province Maiku Information Technology Co.,Ltd ប្រទេសចិន

នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Tao ជា​ប្រធាន​ក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 579

ត្រីរាជមួយក្បាល ទម្ងន់១៣២គីឡូក្រាម ដែលចាប់បានដោយអ្នកនេសាទ ទទួលបានការជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។...
ចេញ​ផ្សាយ​ ០៧ ធ្នូ ២០២៤ 293

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញក្នុងនាមតំណាង​ក្រសួងកសិកម្ម ចូលរួមក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ នៃការងារអភិរក្សរបស់​អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)

នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...