ព័ត៌មានផ្សេងៗទៀត
ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយសហការី បានចូលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ នៅខេត្តហ្គាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ទាក់ទងទៅនឹងការបង្កាត់ពូជកូនឈើប្រភេទថ្មី មានលក្ខណៈជាការធ្វើអាជីវកម្ម ដែលមានផ្តល់ផលសេដ្ឋកិច្ចខ្ពស់ និងផ្តល់គម្របព្រៃឈើលឿន។ សូមបញ្ជាក់ថា នៅខេត្តហ្គាងស៊ី មកដល់ឆ្នាំ២០១៨ នេះបានស្តារព្រៃឈើសម្រេចបានប្រមាណជាងពីរលានហិកតា ស្មើនឹង ១២% នៃផ្ទៃដីគម្រព្រៃទូទាំងប្រទេសចិន ហើយទន្ទឹមនឹងការទទួលចំណូលពីផលព្រៃឈើវិញស្មើនឹង ៨០% នៃផលព្រៃឈើសរុបទូទាំងប្រទេសចិន។