ព័ត៌មានផ្សេងៗទៀត
នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ៖ អនុវត្តតាមលិខិតបញ្ជាបេសកកម្មលេខ៤៦៥៥/១៣៣ កសក.សផក ចុះថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅថ្ងៃពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ។